ប្រវត្តិ​ផ្ទាល់​ របស់​លោក​ស៊ឹម​ ពីង​

ស៊ឹម​ ពីង​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​សន្តិសុខ​​ អេស​ អឹម​ អេស​ ខេ​

អេស​ អឹម​ អេស​ ខេ​ ស៊ីឃ្យូរីធី​ខូអិលធី​ឌី​គឺ​ជា​ក្រុមហ៊ុន​សន្តិសុខ​ទូទៅ​មួយ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ សង្កាត់​​កាកាប​ ខណ្ឌ​ពោធិ៍សែនជ័យ​ ។​ លោក​ អ៊ុក​ សុជាតិ​ គឺ​ជា​អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​ដែល​បាន​ប្រើ​ប្រាស់​សេវាកម្ម​បងភក្រ័​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦​ ដើម្បី​ជួយ​​សម្រួល​ការ​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់​។​ គាត់​ក៏​បាន​ទទួល​អ្នក​ដាក់​ពាក្យ​ជា​ច្រើ​ន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់​​ផង​ដែរ​។ នៅ​ពេល​ចូល​ក្នុង​គណនី​ បងភ័ក្រ​ របស់​គាត់​ គាត់​ទទួល​បាន​នូវ​ពត៌មាន​ទូទៅ​នៃ​អ្នក​ដាក់​ពាក្យ​សុំ​ការងារ​ ដែល​បាន​បង្ហាញ​លេខ​ទូរស័ព្ទ​, ឈ្មោះ​, និង​ បទពិសោធន៍​របស់​ពួក​គេ​។ គាត់​បាន​និយាយ​ថា​ សេវាកម្ម​បង​ភក្រ័​ គឺ​ជា​គេហទំព័រ​មួយ​ងាយស្រួល​ក្នុង​ការ​ប្រកាស​​និង​ ដាក់​ពាក្យ​ការងារ​ នេះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​ទទួល​បាន​បេក្ខជន​ជា​ច្រើន​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​ក្រុមហ៊ុន​របស់​គាត់​។​ ដូច​គ្នា​នេះ​ផង​ដែរ​, សេវាកម្ម​ បង​ភក្រ័​ មិន​ចំណាយ​ពេល​ច្រើន​ ដើម្បី​ទាញ​យក​ឯកសារ​ និង​ជ្រើសរើស​បេក្ខជន​ដែល​សមរម្យ​មក​បម្រើ​​ការងារ​ក្នុង​ក្រុមហ៊ុន​គាត់​ឡើ​យ​។​

ប្រវត្តិ​អ្នក​ស្វែង​រក​ការងារ​

បង​ប្រុស​ ស៊ឹម​ ពីង​ អាយុ​ ៣១​ ឆ្នាំ​។​ គាត់​មក​ពី​ស្រុក​បា​ភ្នំ​ ខេត្ត​ព្រៃវែង​។​ ខណៈ​ពេល​ដែល​គាត់​កំពុង​ស្នាក់​នៅ​ក្នុង​ស្រុក​កំណើត​ គាត់​ប្រកប​មុខ​របរ​ជា​អ្នក​​លក់​បន្លែ​ ដែល​ទទួល​បាន​ប្រាក់​ចំណូល​តិចតួច​ប៉ុណ្ណោះ​ មិន​អាច​ទ្រទ្រង់​ជីវភាព​ ដូច​ជា​ទិញ​អាហារ​ និង​អង្ករ​បាន​គ្រប់​គ្រាន់​ឡើយ​។ គ្រួសារ​របស់​គាត់​មាន​សមាជិក​រហូត​ប្រាំ​ពីរ​នាក់​។ គាត់​ គឺ​ជា​កូន​ទី​បី​នៅ​ក្នុង​គ្រួសារ​។​ ដោយ​សារ​តែ​ជីវភាព​ក្រី​ក្រ​ពេក​ និង​អាយុ​របស់​ឪពុក​ម្តាយ​របស់​គាត់​កាន់​តែ​ចាស់​ គាត់​ក៏​ចាប់​ ផ្តើម​មាន​គំនិត​ធ្វើ​ការ​ចំណាក​ស្រុក​ ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​រក​ការងារ​ល្អ​ និង​ប្រាក់​ខែ​សមរម្យ​។​ ម្តាយ​របស់​គាត់​មាន​អាយុ​ ៦៥​ ឆ្នាំ​ ហើយ​ឪពុក​របស់​គាត់​មាន​អាយុ​ ៥០​ ឆ្នាំ​ ហើយ​បង​ប្អូន​បី​នាក់​របស់​គាត់​​បាន​រៀបការ​ហើយ​។​ ដូច​នេះ​គាត់​ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ ទទួល​បន្ទុក​រក​ប្រាក់​ដើម្បី​ថែរក្សា​ឪពុក​ម្តាយ​របស់​គាត់​ និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទាំង​ ​ មូល​។ គាត់​ក៏​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​ ២០០៧​។​ បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​គាត់​បាន​ចំណាយ​ពេល​អស់ ​៧​ខែ​ដើម្បី​ស្វែង​រក​ការងារ​ដោយ​ខ្លួន​  ឯង​។​ គាត់​បាន​និយាយ​ថា​វា​ពិត​ជា​មាន​ភាព​លំបាក​ណាស់​ ក្នុង​ការ​ស្វែងរក​ការងារ​ល្អ​ និង​ប្រាក់​ខែ​សមរម្យ​ ព្រោះ​គាត់​មិន​មាន​ការ​អប់រំ​ខ្ពស់​ ឬ​ជំនាញ​វិជ្ជា​ជីវៈ​ ទោះបី​គាត់​អាច​អាន​និង​សរសេរ​បាន​ខ្លះ​ក៏​ដោ​យ​។​ នៅ​ឆ្នាំ ២០០៨​គាត់​បាន​រក​ការងារ​ធ្វើ​ជា​សន្តិសុខ​ម្នាក់​ ហើយ​ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ​ ៦០​ដុល្លារ​ក្នុង​មួយ​ខែ​។​ ចំនួន​៦០​ដុល្លារ​ពិត​ជា​មិន​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​គ្រួសារ​របស់​គាត់​ទេ​ ព្រោះ​គាត់​ត្រូវ​ផ្ញើ​លុយ​ទៅ​ឪពុក​ម្តាយ​គាត់​ បន្ទាប់​ពី​មួយ​ឆ្នាំ​គាត់​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ការងារ​របស់​គាត់​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​។​ ក្នុង​នាម​ជា​កម្មករ​សំណង់​គាត់​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។​ គាត់​ទ​ទួល​បាន​ប្រាក់​ ២៥,០០០​ រៀល​ក្នុង​មួយ​ថ្ងៃ​ ពី​ព្រោះ​គាត់​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​លើក​របស់​របរ​ធ្ងន់​ៗ​។​ គាត់​អាច​សន្សំ​ប្រាក់​ ៥០០,០០០​ រៀល​ក្នុង​មួយ​ខែ​​ដើម្បី​ផ្ញើ​ទៅ​ឪពុក​ម្តាយ​របស់​គាត់​នៅ​ស្រុក​កំណើត​។​ ការងារ​សំណង់​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ ហើយ​ប្រើ​កម្លាំង​សុទ្ធសាធ​។ រយៈពេល​  ០៥​ ឆ្នាំ​ជា​កម្មករ​សំណង់​ គាត់​លែងមាន​កម្លាំង​គ្រប់​គ្រាន់​ ក្នុង​ការ​ធ្វើ​ការងារ​សំណង់​​បន្ត​ទៀត​,​ ដូច្នេះ​គាត់​ក៏​បាន​សំរេច​ចិត្ត​ឈប់​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ចុង​ឆ្នាំ​ ២០១៦​ ។​

បញ្ហា​ប្រឈម​សម្រាប់​ការ​ស្វែង​រក​ការងារ​នៅ​ចុង​ឆ្នាំ​២០១៦​

ដោយ​សារ​ គាត់​មិន​មាន​ការ​អប់​រំ​ ឬ​គ្មាន​ជំនាញ​លោក​ ស៊ឹម​ ពី​ង​ បាន​និយាយ​ថា​វា​ពិត​ជា​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ស្វែងរក​ការងារ​មួយ​ផ្សេង​ទៀត​ ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ និង​លក្ខខណ្ឌ​សមរម្យ​ ។​ គាត់​បាន​ដាក់​ពាក្​យស្នើ​សុំ​ការងារ​ទៅ​ក្រុមហ៊ុន​ជា​ច្រើន​ ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ការ​សម្ភាស​អ្វី​ទាំង​អស់​។​ គាត់​ក៏​ចា​ប់​ផ្តើម​អស់​សង្ឃឹម​ ហើយ​ព្រួយ​បារម្ភ​ ព្រោះ​គាត់​គ្មាន​ប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​សេចក្តី​ត្រូវ​ការ​ជា​មូលដ្ឋាន​សម្រាប់​ខ្លួន​គាត់​ និង​ឪពុក​ម្តាយ​របស់​គាត់​នៅ​ឯ​ស្រុក​កំណើត​។​ នៅ​ពេល​នោះ​គាត់​ចាប់​ផ្តើម​មាន​អារម្មណ៍​អស់​សង្ឃឹម​ និង​សោកសៅ​ធុញ​ថប់​។​

បង​ប្រុស​ ស៊ឹម​ ពីង​ ទទួល​បាន​ការងារ​ធ្វើ​ពី​គេហទំព័រ​ បង​ភក្រ័​

ជា​សំណាង​ល្អ​នៅ​ថ្ងៃ​ទី​ ៦​ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧​ គាត់​បាន​ជួប​មិត្តភក្តិ​របស់​គាត់​ដែល​មាន​កុំព្យូទ័រ​យួរ​ដៃ​ហើយ​គាត់​បាន​ចូល​ឆែក​មើល​ការងារ​ក្នុង​ Facebook​ តាម​ធម្មតា​។​ បន្ទាប់​មក​គាត់​បាន​មើល​ឃើញ​ការ​ប្រកាស​ការងារ​ជា​សន្តិសុខ​មួយ​ដែល​មាន​ប្រាក់​ខែ​និង​លក្ខខណ្ឌ​សមរម្យ​ ។​ ភ្លាម​ៗ​នោះ​គាត់​បាន​ស្នើ​សុំ​មិត្ត​របស់​គាត់​ឱ្យ​ជួយ​គាត់​ដើម្បី​ដាក់​ការ​ងារ​ទៅ​ក្រុមហ៊ុន​សន្តិសុខ​អេស​ អឹម​ អេស​ ខេ​។​ គាត់​បាន​និយាយ​ថា​គាត់​ពិត​ជា​រំភើប​ចិត្ត​ណាស់​ដែល​បាន​ឃើញ​ការ​ប្រកាស​ការងារ​នៅ​លើ​ហ្វេសប៊ុក​។​ គាត់​បាន​និយាយ​ថា​ការ​ដាក់ពាក្យ​ទៅ​កាន់​ក្រុមហ៊ុន​  អេស​ អឹម​ អេស​ ខេ​ គឺ​ជា​ក្តីសង្ឃឹម​ចុង​ក្រោយ​របស់​គាត់​។ ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​គាត់​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ប្រធាន​ធនធាន​មនុស្ស​នៅ​ក្រុមហ៊ុន​សន្តិសុខ​ អេស​ អឹម​ អេស​ ខេ​។​ គាត់​មាន​សេចក្តី​រីករាយ​ណាស់​ដែល​គាត់​បាន​ទទួល​ការ​សម្ភាសន៍​។​ ថ្​ងៃបន្ទាប់​ពី​គាត់​ក៏​​ទទួល​បាន​​ការងារ​ពី ​Bongpheak នៅ​ថ្ងៃ​ទី​ ៨​ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧​ ។​

ការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​គាត់​ ទទួល​បាន​​ការងារ​តាមរយៈ​សេវាកម្ម​ការងារ​ បង​ភ័ក្រ​

ពេល​នេះ​លោក​ ស៊ឹម​ ពីង​  អាច​សន្សំ​ប្រាក់​បាន​ ៥០​ ដុល្លារ​ជា​រៀង​រាល់​ខែ​ដើម្បី​ផ្ញើ​ទៅ​ឪពុក​ម្តាយ​របស់​គាត់​។​ គាត់​ធ្វើ​ការ​នៅ​ក្នុ​ង​បរិយាកាស​ល្អ​ ហើយ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ច្រើ​ន​ដូច​ការងារ​ជា​កម្មករ​សំណង់​ទេ​។​ គាត់​មាន​ថ្ងៃ​ឈប់​សម្រាក​ ១​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ដោយ​សារ​តែ​កន្លែង​ការងារ​របស់​គាត់​មិន​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ​។​ លោក​មាន​ប្រសាសន៍​​ថា​ក្រុមហ៊ុន​ទាំង​អស់​ដែល​បាន​​បង្ហាញ​ការ​ប្រកាស​ការងារ​លើ​សេវាកម្ម​ការងារ​ បង​ភក្រ័​ គឺ​មាន​ប្រាក់​ខែ​សមរម្យ​និង​លក្ខខណ្ឌ​ការងារ​ល្អ​ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ទាំង​អស់​ឱ្យ​មាន​ការងារ​ល្អ​ក្នុង​ស្រុក​។​ គាត់​ស្រឡាញ់​ការងារ​ថ្មី​របស់​គាត់​។​ S.M.S.K​ សន្តិសុខ​ថែ​រក្សា​គាត់​ និង​និយោជិត​ផ្សេង​ទៀត​ដោយ​ផ្តល់​ប្រាក់​ខែ​យុត្តិធម៌​ និង​អត្ថប្រយោជន៍​ល្អ​។​ ហើយ​គាត់​នឹង​ចែក​រំលែក​គេហទំព័​រ​ បង​ភក្រ័​ ជា​មួយ​មិត្តភក្តិ​សាច់ញាតិ​និង​អ្នក​ជិត​ខាង​របស់​គាត់​ឲ្យ​កាន់​​តែ​ច្រើន​បន្ថែម​ទៀត​។​