ប្រធានសាខា (បន្ទាន់)

ប្រធានសាខា (បន្ទាន់)

Samrithisak Microfinance Plc

ការងារពេញម៉ោង
ត្បូងឃ្មុំ សួង
ប្រាក់​បៀវត្សរ៍​
Salary $650 - $800 / ខែ
$650 $800 / ខែ / អាចចរចាបាន
កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ 19/05/2021
បទពិសោធន៍​ការងារ​

អ្នក​មាន​បទ​ពិសោធន៍​ប៉ុណ្ណោះ​អាច​ដាក់​ពាក្យ​បាន — 1 ខែ

កម្រិត​វប្បធម៌

កម្រិត បរិញ្ញាបត្រ

ថ្ងៃធ្វើការ

ថ្ងៃ​ច័ន្ទ​ — ថ្ងៃ​សុក្រ​

ការងារពេញម៉ោង

ពេលព្រឹក — ពេលរសៀល

ចំនួន​និយោជិក/កម្មករ​ត្រូវការ​

1 នាក់ ស្ត្រី​តែ​ប៉ុណ្ណោះ​

អាយុចាប់ពី 25 ដល់ 45​ ឆ្នាំ​

អត្ថប្រយោជន៍​
  • ប្រាក់​ឧបត្ថម្ភ​ចូល​ឆ្នាំ​ខ្មែរ​
  • ប្រាក់​ឧបត្ថម្ភ​ភ្ជុំបិណ្ឌ​
  • ថ្លៃ​សេ​វា​
  • ប្រាក់​ឧបត្ថម្ភ​ចូលឆ្នាំចិន
  • ប្រាក់​ថែម​ម៉ោង​
  • អាហារដោយឥតគិតថ្លៃ
ឯក​សារ​ដែល​ត្រូវ​ការ
  • មាន​អត្តសញ្ញាណប័ណ្ណ​
  • សំបុត្រកំណើត
  • សៀវភៅគ្រួសារ
  • សៀវភៅស្នាក់នៅ
  • លិខិតថ្កោលទោស/បញ្ជាក់ឥរិយាមាយាថ
  • ប័ណ្ណការងារ
  • ប្រវត្តិរូប
ភាសា​
  • ភាសាខ្មែរ — អាន​សរសេរ​កម្រិត​ខ្ពស់
  • ភាសាអង់គ្លេស — កម្រិតនៃការសន្ទនា
ភារកិច្ច និង ការទទួលខុសត្រូវ របស់នាយកសាខារួមមាន៖
ក. ការធ្វើផែនការ
•	ដឹកនាំ និង រៀបចំផែនការយុទ្ធសាស្រ្តជំនួញរយៈពេលវែង រៀងរាល់សប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
•	ត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអាជីវកម្មក្នុងរយៈពេលវែងនៃការផ្តល់ប្រាក់កម្ចីសម្រាប់ផែនការប្រចាំខែប្រចាំឆ្នាំ។
•	ធ្វើផែនការយុទ្ធសាស្រ្តហិរញ្ញវត្ថុ (សាច់ប្រាក់) ប្រចាំសប្តាហ៍ និង ប្រចាំខែ
•	ផែនការតម្រូវការបុគ្គលិករៀបចំផែនការ និង គ្រប់គ្រងប្រតិបត្តិការដែលស្ថិតក្រោមការគ្រប់គ្រង។
•	ចេះប្រើប្រាស់ App Samrithisak (System SRS) ក្នុងការផ្តល់់ប្រាក់កម្ចី និងតាមដានការទូទាត់សងរបស់អតិថិជន។ល៕
•	រាយការសកម្មភាពអនុវត្តការងារនៅក្នុង Group Telegram  របស់សំរឹទ្ធិស័ក 
ខ. គ្រប់គ្រងតំបន់ប្រតិបត្តិការសម្រាប់ផ្តល់ប្រាក់កម្ចី៖
•	សិក្សា និង វាយតម្លៃតំបន់ប្រតិបត្តិការ (ស្រុក ឃុំ ភូមិ)
•	គ្រប់គ្រង និង ចូលរួមក្នុងការផ្សព្វផ្សាយសេវាកម្ម និង ផលិតផលរបស់សំរឹទ្ធិស័ក ក្នុងនិងក្រៅតំបន់
•	ជំរុញ និង ចូលរួមក្នុងការវាយតម្លៃអតិថិជនដែលត្រូវបានស្នើសុំ
•	ផ្តល់សិទ្ធិអំណាច និង ចូលរួមក្នុងការផ្តល់ប្រាក់កម្ចី
•	ធានាចំពោះការអនុវត្តតាមនីតិវិធី គោលនយោបាយ ការអនុវត្តការងារតាមការណែនាំរបស់អ្នកគ្រប់គ្រង
•	ត្រួតពិនិត្យ តាមដានដំណើរការការងាររបស់សាខា និង ក្នុងតំបន់ប្រតិបត្តិការ
•	យល់ច្បាស់ពីបរិយាកាសប្រកួតប្រជែងលើសេវា មីក្រូហិរញ្ញវត្ថុនៅក្នុងតំបន់ប្រតិបត្តិការ
•	តាមដាន គ្រប់គ្រងរបាយការណ៍បំណុលមិនដំណើរការទាំងអស់ និងដោះស្រាយបញ្ហាបំណុលយឺត
គ. ការគ្រប់គ្រងសាច់ប្រាក់៖
•	ពិនិត្យលើបញ្ជីលំហូរសាច់ប្រាក់ និង សាច់ប្រាក់នៅក្នុងសៀវភៅ ក្នុងទូដែក និង ក្នុងប្រព័ន្ធ
•	រៀបចំ និងគ្រប់គ្រងទូដែកតាមគោលនយោបាយ និង នីតិវិធីហិរញ្ញវត្ថុ។
•	គ្រប់គ្រងមូលដ្ឋានគ្រឹះនៃការដឹកជញ្ជូនសាច់ប្រាក់តាមគោលការណ៍ និង នីតិវិធី
•	រក្សាទុនបម្រុងសម្រាប់ប្រតិបត្តិការប្រាក់កម្ចីជូនអតិថិជន
•	គ្រប់គ្រងតុល្យភាពសាច់ប្រាក់គ្រប់ពេលវេលា
ឃ. ការគ្រប់គ្រងការចំណាយ៖
•	ពិនិត្យនិងអនុម័ត ឬ ធ្វើសំណើចំណាយដោយផ្អែកលើវដ្តរយៈពេលនៃគោលនយោបាយ និងនីតិវិធី ហិរញ្ញវត្ថុ
•	ពិនិត្យមើលការចំណាយទាំងអស់ និង ឯកសារដែលពាក់ព័ន្ធ
•	វិភាគ ប្រៀបធៀប និងចាត់វិធានការ លើការចំណាយប្រតិបត្តិការជាមួយចំណូល។
ង. ការគ្រប់គ្រងបុគ្គលិក៖
•	ត្រួតពិនិត្យលើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលិក
•	ត្រួតពិនិត្យទៅលើភារកិច្ចរបស់ប្រធានបេឡាធិការ និង បេឡាធិការ ហើយជួយសម្រួលដល់ការងារផ្សេងទៀតក្នុងករណីអវត្តមាន និងពេលមានអតិថិជនជាច្រើន។
•	ពិនិត្យមើលលទ្ធផលសម្រេចបានប្រៀបធៀបទៅនឹងផែនការ
•	ធ្វើជាគំរូ និងគ្រប់គ្រងបុគ្គលិកដើម្បីលើកកម្ពស់សកម្មភាពការងារអសកម្ម
•	តម្រង់ទិស បង្វឹក និងណែនាំដល់បុគ្គលិកចាស់និងថ្មី
•	លើកទឹកចិត្ត និងជំរុញបុគ្គលិកឲ្យអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកំណត់គោលដៅ
•	ធានាដល់បុគ្គលិកឱ្យមានវិន័យ និងបរិយាកាសការងារល្អ។
ច. ការដោះស្រាយបញ្ហា៖
•	ចូលរួម និងដោះស្រាយក្នុងបញ្ហាបំណុលខូច
•	ដោះស្រាយបញ្ហា និង សម្របសម្រួលរាល់ពាក្យបណ្តឹង ឬ មតិយោបល់ណាមួយពីអតិថិជន
•	ដោះស្រាយបញ្ហារវាងបុគ្គលិក និងបុគ្គលិក ក្នុងករណីដែលកើតឡើង
•	ដោះស្រាយបញ្ហាទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការ។
ឆ. កិច្ចការងាររដ្ឋបាល៖
•	ធ្វើជាអ្នកតំណាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំរឹទ្ធិស័ក លីមីតធីត ក្នុងការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិការ ។
•	ការិយាល័យត្រូវមានសណ្តាប់ធ្នាប់ អនាម័យល្អ និង បរិយាកាសល្អស្របតាមបទដ្ឋាន
•	ចូលរួមក្នុងការសម្តែងមតិរបស់បុគ្គលិក
•	ធ្វើជាប្រធានគណៈកម្មាធិការអនុម័តប្រាក់កម្ចី និង គណៈកម្មការដោះស្រាយបញ្ហាបំណុលមិនដំណើរការ
•	គ្រប់គ្រង និង រក្សាទុកឯកសារទាំងអស់នៅកន្លែងមានសុវត្ថិភាព
•	គ្រប់គ្រង និង ថែរក្សាទ្រព្យសម្បត្តិរបស់គ្រឹះស្ថានឲ្យមានសុវត្ថិភាព
•	រៀបចំសំណើទៅការិយាល័យកណ្តាលដូចជា៖ សម្ភារ ឧបករណ៍ និង ឯកសារផ្សេងៗ
•	ចូលរួមក្នុងការជ្រើសរើសបុគ្គលិកទៅតាមការចាត់តាំង និង តម្រូវការចាំបាច់
•	បង្ហាញព័ត៌មាន និង ឯកសារទាំងអស់ពីបុគ្គលិកទៅអ្នកគ្រប់គ្រង។
៤- លក្ខណសម្បត្តិដែលត្រូមមាន៖
•	បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ឬម៉ាឃីតធីង ឬ ធនាគារ-ហិរញ្ញវត្ថុ
•	មានបទពិសោធន៍យ៉ាងតិច៥ឆ្នាំ លើការងារគ្រប់គ្រងប្រតិបត្តិការឥណទាន
•	មានជំនាញនៅក្នុងការកសាងផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និង ផែនការសកម្មភាព
•	មានភាពជាអ្នកដឹកនាំ ជំនាញក្នុងការដឹកនាំ និង គ្រប់គ្រងបុគ្គលិក 
•	មានជំនាញទំនាក់ទំនងល្អ និង មានសមត្ថភាពធ្វើការងារជាក្រុម 
•	មានបទពិសោធន៍ និង មានសមត្ថភាពក្នុងការដោះស្រាយបំណុលមិនដំណើរការ
•	មានភាពស្មោះត្រង់
•	មានសីលធម៌ល្អ សុភាពរាបសារ ហ្មឺងម៉ាត់ ហ្មត់ចត់ 
•	មានសហគ្រិនភាពខ្ពស់
•	មានឆន្ទៈមោះមុត អាចធ្វើការក្រោមសំពាធការងារខ្ពស់
•	ចេះភាសារអង់គ្លេស អាចអាន សរសេរ និង និយាយបានល្អ 
•	ចេះប្រើប្រាស់កុំព្យូទ័រ (Ms. Word, Excel and PowerPoint)។
•	ត្រូវមាន Smart phone និងចេះប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។

ទទួល​បានការ​ងារ​ល្អ​ ​សម្រាប់​បុគ្គលិក​និង​កម្មករ​ខ្មែរ​ ​ទោះបី​អ្នក​គ្មាន​បទពិសោធន៍​ក៏ដោយ​

Samrithisak Microfinance Plc

ត្បូងឃ្មុំ សួង
#502, Monivong Blvd, Sangkat Tonle Basak, Khan Chamkamorn, Phnom Penh, Kingdom of Cambodia