ឱកាស​ការ​ងារ​ក្នុងក្រុម​ហ៊ុន​ Hattha Bank Plc

Hattha Bank Plc

Hattha Bank Plc

ភ្នំពេញ មានជ័យ
building#606/St.271/Sansam Kosal 3 village/Boeng Tumpun 1 Sangkat/Mean Chey Khan/Phnom Penh Capital
building#606/St.271/Sansam Kosal 3 village/Boeng Tumpun 1 Sangkat/Mean Chey Khan/Phnom Penh Capital

ពិពណ៌នា​ការងារ​

ធនាគារ ហត្ថា ម.ក គឺជាធនាគារឯកជនឈានមុខមួយនៅប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ មកហើយ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសារណជន។ ដោយទទួលបាននូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ធនាគារ ហត្ថា បានផ្លាស់ប្រែមុខមាត់ថ្មីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២០ និងបានបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនជាប្រភេទអាជីវកម្មលក្ខណៈគ្រួសារ និងសហគ្រាសធុនតូចបំផុត ធុនតូច និងធុនមធ្យម រួមទាំងសេវាហិរញ្ញវត្ថុជាច្រើនទៀត ទៅកាន់អតិថិជនជាលក្ខណៈឯកត្តជន និងក្រុមហ៊ុនយ៉ាងទូលំទូលាយ តាមរយៈសាខាចំនួន ១៧៧ និងម៉ាស៊ីនអេធីអឹម ចំនួន ១២៩គ្រឿង នៅទូទាំងប្រទេស។ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៩ សមតុល្យប្រាក់បញ្ញើសន្សំរបស់ធនាគារ មានចំនួនជាង ៥៩៩ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៥៩.៧២០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ១.០៥១ លានដុល្លារអាមេរិក ដោយមានអតិថិជនឥណទានចំនួន ១៦៨.៨៨៩ នាក់។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំង ជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។