ឱកាស​ការ​ងារ​ក្នុងក្រុម​ហ៊ុន​ SKY BOOKING CO., LTD.

SKY BOOKING CO., LTD.

SKY BOOKING CO., LTD.

ភ្នំពេញ ចំការមន
Oval Tower, 11th floor, room 1101, street 360, Sangkat Boeungkengkong 1, Khan Chamkarmon, Phnom Penh Capital, Kingdom of Cambodia
Oval Tower, 11th floor, room 1101, street 360, Sangkat Boeungkengkong 1, Khan Chamkarmon, Phnom Penh Capital, Kingdom of Cambodia

ពិពណ៌នា​ការងារ​

skybooking.net គឺជានវានុវតន៍ថ្មីនៃកម្មវិធីឌីជីថល ដែលបង្កើតឡើងដើម្បីផ្សាភ្ជាប់គ្រប់ទីកន្លែងដែលជាទីចាប់អារម្មណ៍ទាំងអស់។ skybooking.net ផ្តល់ជូនទេសចរនូវសេវាកក់សំបុត្រយន្តហោះ និងកន្លែងស្នាក់នៅទូទាំងពិភពលោក និងផ្តល់ជាពិសេសនូវអត្ថប្រយោជន៍បន្ថែម និងភាពងាយស្រួលដល់ភាពលូតលាស់នៃធុរកិច្ចរបស់ដៃគូ B2B។ skybooking.net គឺជាភ្នាក់ងារទេសចរណ៍ឌីជីថល(OTA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានដៃគូក្នុងប្រទេស និងដៃគូអន្តរជាតិលើសពី ១០០ ដែលកំពុងបម្រើការទូទាំងពិភពលោក។ 
ក្រុមហ៊ុនយើងខ្ញុំមាន ដៃគូជាច្រើនដូចជា សណ្ឋាគារ អឺផាថមឹន ផ្ទះសំណាក់ ហូមស្តេយ វីឡា រីសត និងជាពិសេសការផ្តល់យោបល់ល្អពីការធ្វើដំណើររបស់លោកអ្នក។ បច្ចុប្បន្នយើងខ្ញុំមានការិយាល័យកណ្តាលតែមួយគត់ស្ថិតនៅព្រះរាជាណាចក្រកម្ពុជា។ skybooking.net មិនត្រឹមតែមានជម្រើសជើងហោះហើរច្រើនតែប៉ុណ្ណោះទេ យើងខ្ញុំថែមទាំងមានមធ្យោបាយបង់ប្រាក់ជាច្រើន។ skybooking.net ផ្តល់ជូនមធ្យោបាយបង់ប្រាក់ ១០យ៉ាង សម្រាប់អ្នកប្រើប្រាស់ដើម្បីទូទាត់ប្រាក់ឆាប់រហ័ស និងសុវត្ថិភាព ជាមួយនឹងជំនួយការ 24/7 ពីភ្នាក់ងារបម្រើអតិថិជន ដែលរង់ចាំឆ្លើយតបគ្រប់សំនួរភ្លាមៗទាន់ចិត្តតាមរយៈ សារអេឡិចត្រូនិច ឆាថ និងទូរសព្ទ។