King Technologies Co., Ltd. ធ្វើកិច្ចប្រតិបត្តិការសេវាទូរគមនាគមន៍ដែលមានមូលដ្ឋានលើខ្សែកាបដូចជា ខ្សែស្ពាន់ (ADSL, Broadband និងផ្សេងៗទៀត) និងមានខ្សែកាបអុបទិច សម្រាប់សេវាកម្មពិសេស ដែលមានដូចជា FTTH, Leased Line និងផ្សេងៗទៀត។ ធ្វើការគាំទ្រទៅដល់សេវា Multimedia និងសេវាអ៊ីនធើណេតចុងក្រោយបំផុតជាមួយបច្ចេកវិទ្យាខ្ពស់ នៅលើពិភពលោក។ មានការគ្របដណ្តប់បណ្តាញទូទាំងផ្ទៃប្រទេស ដែលមានសាខានៅតាមបណ្តាខេត្តទាំងអស់ចំនួន៨ នៅក្នុងប្រទេសកម្ពុជា (រាជធានីភ្នំពេញ រួមបញ្ចូលទាំងខេត្តមួយចំនួន)។ កំលាំងកម្មករនិយោជិក របស់ក្រុមហ៊ុនមានជាង៧០០នាក់ រួមទាំងកម្មករនិយោជិកជំនាញ ទាំងក្នុងស្រុក និងជនបរទេសផងដែរ។ អតិថិជនប្រើប្រាស់សេវកម្មយើងមានដូចជា ការប្រើប្រាស់ជាលក្ខណៈបុគ្គល, ការធ្វើអាជីវកម្ម ឬអង្គភាព, ការស្រាវជ្រាវ និងអង្គការអប់រំ, អង្គការក្រៅរដ្ឋាភិបាល និងនាយកដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា។