ធនាគារឯកទេស វីង

ព័ត៌មាន​ក្រុមហ៊ុន​

  • ឈ្មោះ​ក្រុមហ៊ុន​: ធនាគារឯកទេស វីង
  • ឈ្មោះ​ហៅ​ក្រៅ​​ក្រុមហ៊ុន​: Wing
  • ​វិស័យ​: សេវាកម្ម
  • អនុ​វិស័យ​: ហិរញ្ញវត្ថុ
  • ចំនួន​កម្មករ​: 350
  • ​គេហទំព័រ​ក្រុមហ៊ុន​: https://www.wingmoney.com
  • អាសយដ្ឋាន​ក្រុមហ៊ុន​: ក្រុង ភ្នំពេញ

ពិពណ៌នា​ការងារ​

ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា ដែលមានការបេ្តជ្ញាចិត្តនៅក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនីធនាគារ។ វីង ក៏ជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសដែលផ្តល់សេវាកម្មធនាគារតាមរយៈទូរស័ព្ទដៃដែលមានតិចតួចបំផុតរបស់ពិភពលោក។

ចាប់ផ្តើមនៅឆ្នាំ 2009 វីងបានផ្តល់មធ្យោបាយផ្ញើ និងទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅដល់ប្រជាជនកម្ពុជាតាមរៈការប្រើប្រាស់ទូរស័ព្ទដៃ។ ផលិតផល និងសេវាកម្មវីង ផ្តល់អោយប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗដូចជា ផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់ប្រាក់តាមអុិនធឺណិត។ វីង នៅរក្សាតំនែងជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា ដែលមានបណ្តាញភ្នាក់ងារ វីងខាស អុិចប្រេស គ្របដណ្តប់គ្រប់ស្រុកទូទាំងប្រទេស។

ជាមូយវីង អ្នកដែលធ្វើការនៅទីប្រជុំជន ឬ ឆ្ងាយពីផ្ទះ លែងព្រួយបារម្ភពីការផ្ញើប្រាក់ដែលពួកគេខំរកយ៉ាងលំបាកទៅកាន់ក្រុមគ្រួសារទៀតហើយ។ វីង ផ្តល់សេវាកម្មដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅបង់វិក្កយបត្រទឹក ភ្លើង វិក្កយបត្រផ្សេុងៗ ឬ បញ្ចូលលុយទូរស័ព្ទ ដោយគេអាចធ្វើប្រតិបត្តិការទាំងនេះតាមរយៈទូរស័ព្ទដៃរបស់ពួកគេ ឬ ភ្នាក់ងារវីងណាមួយក៏បាន។

វីង ក៏ផ្តល់ដំណោះស្រាយនៅក្នុងការប្រមូលសាច់ប្រាក់ទៅដល់ក្រុមហ៊ុនផ្សេងៗ តាមរយៈសេវាកម្មសហគ្រាសរបស់ខ្លួន។ ជាមួយវីង សហគ្រាសទាំងតូច ឬ ធំ អាចប្រើប្រាស់សេវាកម្មប្រមួលសាច់ប្រាក់ និងបើកប្រាក់បៀវត្សទៅកាន់បុគ្គលិករបស់ខ្លួនបានយ៉ាងងាយស្រួល។ តាមរយៈសេវាកម្មនេះ វីង មិនត្រឹមតែផ្តល់សេវាកម្មធនាគារងាយស្រួលដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជួយនៅក្នុងការរីកចម្រើនរបស់សហគ្រាសតូចធំ និងវិស័យឧស្សាហកម្មនៅកម្ពុជាដែលជួយអោយមាន ប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ប្រាក់។

វីង បានអនុវត្តពេញលេញទៅតាមស្តង់ដារធនាគារអន្តរជាតិ ទាំងការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមរយៈឯកសារសម្គាល់ខ្លួន ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងការលាងលុយ។

New content is available, please refresh.