បទពិសោធន៍ផ្ទាល់ សៅ ធីតា និងក្រុមហ៊ុន ខូលស្ដូន គ្រីមី

ខូលស្ដូន គ្រីមីជាហាងការ៉េមដ៏ល្បីមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ ហាងការ៉េមនេះត្រូវបានបង្កើតឡើងដោយមានគ្រឿងផ្សំដែលនាំចូលពីសហរដ្ឋអាមេរិចនិងគ្មានសារជាតិអាហារនិងសារធាតុគីមី។ ក្រុមហ៊ុន ខូលស្ដូន គ្រីមី ដំបូងគេនៅកម្ពុជាត្រូវបានបើកដំណើរការនៅឆ្នាំ ២០១៦ ហើយឥឡូវនេះមានហាងសាខាចំនួន ៣ នៅរាជធានីភ្នំពេញ។ មានដូចជាសខាខណ្ឌទួលគោក សាខាមួយទៀតនៅបឹងកេងកង១ និងមួយទៀតទៀតជាសាខាផ្សារទំនើប អ៊ីអន។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកសាខាចំនួន ១៥ កន្លែងផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេល ៥ ឆ្នាំហើយក៏អាចបើកហាងនៅក្នុងក្រុងសៀមរាបផងដែរ។

ប្រវត្ដិអ្នកស្វែងរកការងារ

សៅធីតាគឺជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាងកើតនៅស្រុកមុតមហាទាបឃុំស្ពានថ្ម ភូមិរកាកោង ២ ខេត្តកណ្តាល។ នៅក្នុងគ្រួសាររបស់នាងមានសមាជិក ៥ នាក់ ហើយនាងគឺជាបងស្រីច្បង។ នៅពេលនាងមានអាយុ ១០ ឆ្នាំនាងបានជួយម្ដាយដែលជាស្រ្ដីមេម៉ាយ លក់នំដើម្បីផ្គត់ផ្គង់ប្អូនប្រុសនិងប្អូនស្រីពីរនាក់ទៀតរបស់នាង។ ធីតាបាននិយាយថានាងបានផ្លាស់មករស់នៅទីក្រុងភ្នំពេញកាលពីមួយឆ្នាំមុនដើម្បី​​សិក្សា។ ជីវិតនៅរាជធានីភ្នំពេញគឺតម្រូវឱ្យមានប្រាក់ចំណូលខ្ពស់ជាងរស់នៅភូមិរបស់នាងដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ប្រចាំថ្ងៃ សម្ភារៈសិក្សា ក៏ដូចជា ថ្លៃសាលារៀនដែលមានន័យថានាងត្រូវ រកការងារពេញម៉ោង។ វាពិបាកណាស់ក្នុងការស្វែងរកការងារដែលមានម៉ោងធ្វើការ ដែលអាចឲ្យនាងពេលវេលាចូលរៀននៅសកលវិទ្យាល័យបាន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យនាងបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញ។ ធីតាបានស្វែងរកការងារដែលអាចរកបានប្រាក់បៀវត្សរ៍សមរម្យ និងជាកន្លែងដែលនាងអាចអនុវត្ដភាសាអង់គ្លេសជារៀងរាល់ថ្ងៃបាន។ នាងបានសួរមិត្តភក្តិ និងគ្រូរបស់នាងអំពីព័ត៌មានការងារ និងដោយស្វែងរកមើលក្នុងគេហទំព័រការងារផងដែរ។ ថ្ងៃមួយនាងបានរកឃើញគេហទំព័រការងារ www.bongpheak.com តាមរយៈមិត្តរបស់នាង ចិន្តា ដែលមានទូរសព្ទទំនើប។ បន្ទាប់មកនាងបានហៅទូរសព្ទទៅកាន់បុគ្គលិក បងភ័ក្រ ដើម្បីសាកសួរព័ត៌មានលម្អិតអំពីការងារ និងរបៀបនៃការដាក់ពាក្យស្នើសុំការងារតាមរយៈគេហទំព័រ។ ធីតាបាននិយាយថា «ខ្ញុំបានឃើញព័ត៌មានការងារ ជាច្រើនដែលបានប្រកាសនៅលើគេហទំព័ររបស់​ បងភ័ក្រ ហើយខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការដាក់ពាក្យស្នើសុំការងារ ក្នុងមុខតំណែងជា អ្នកគិតលុយនៅក្រុមហ៊ុន ខូលស្ដូន គ្រីមី »។ នាងមិនចេះសរសេរសារអេឡិកត្រូនិកឬធ្វើប្រវត្តិរូបស្នើសុំការងារនោះទេ ហើយនាងសប្បាយចិត្តណាស់នៅពេលបុគ្គលិករបស់ បងភ័ក្របានណែនាំនាងអំពីរបៀបសរសេរអ៊ីមែលនិងធ្វើឲ្យនាងមានប្រវត្តិរូបដែលមានគុណភាពដើម្បីដាក់ពាក្យស្នើសុំការងារ តាមរយៈទូរសព្ទទំនើបរបស់ចិន្ដាដែលជាមិត្ដភក្ដិរបស់នាង ។ ធីតាមានការព្រួយបារម្ភអំពីការដាក់ពាក្យស្នើសុំការងាររបស់នាងព្រោះនាងមិនធ្លាប់មានបទពិសោធន៍ការងារនិងគ្មានទូរស័ព្ទទំនើបដើម្បីទទួលបានព័ត៌មានការងាររតាមអ៊ីនធឺណែត។ ធីតាបាននិយាយថាវាមិនងាយស្រួលទេសម្រាប់នាងក្នុងការទទួលបានការងារក្នុងម៉ោងធ្វើការដែលនាងត្រូវការ ប៉ុន្តែ បងភ័ក្រ​មានប្រព័ន្ធហៅដោយស្វ័យប្រវត្តិដែលនាងអាចទទួលបានព័ត៌មានការងារតាមរយៈការហៅទូរសព្ទដោយស្វ័យប្រវត្តិហើយនាងអាចដាក់ពាក្យស្នើសុំតាមរយៈគេហទំព័រ បងភ័ក្រ ។ ខណៈពេលរង់ចាំព័ត៌មានពីក្រុមហ៊ុន ខូលស្ដូន គ្រីមី នាងបានដាក់ពាក្យសុំការងារចំនួន ៣កន្លែង ផ្សេងទៀតប៉ុន្តែនាងពិតជាចង់ធ្វើការនៅ ខូលស្ដូន គ្រីមី ។ នាងតែងតែទុកទូរស័ព្ទដៃរបស់នាងជិតខ្លួននាងនិច្ចដោយសង្ឃឹមនិងរង់ចាំការហៅមកពីប្រធានធនធានមនុស្ស។

បងភ័ក្រជួយនាងយ៉ាងដូចម្ដេច

បួនថ្ងៃក្រោយបន្ទាប់ពីការដាក់ពាក្យស្នើសុំការងាររបស់ ធីតានាងក៏ទទួលបានព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនិងសប្បាយរីករាយ។ នៅថ្ងៃបន្ទាប់នាងក៏ទទួលបានការហៅទូរស័ព្ទពីប្រធានធនធានមនុស្សនៃ ខូលស្ដូនគ្រីមី ក្នុងការណាត់ជួបសម្ភាសនាងដោយផ្ទាល់។ បីថ្ងៃក្រោយមកនាងបានចាប់ផ្តើមធ្វើការនៅ ខូលស្ដូនគ្រីមី ក្នុងផ្សារទំនើបអ៊ីអនដោយស្នាមញញឹមដ៏ធំមួយនៅលើផ្ទៃមុខរបស់នាង។ ធីតាបាននិយាយថានេះគឺជាការងារដែលនាងស្រឡាញ់ហើយប្រាក់ខែអាចទទួលយកបាននិងមានអត្ថប្រយោជន៍ផ្សេងៗដ៏ល្អ។ នាងក៏បាននិយាយថានាងចូលចិត្តធ្វើការនៅទីនោះព្រោះមិត្តរួមការងាររបស់នាងរួសរាយរាក់ទាក់ណាស់ហើយបរិយាកាសការងារក៏ធ្វើឲ្យនាងមានការសប្បាយចិត្ត។ ដោយពេលខ្លះពួកគេច្រៀងនិងរាំសម្រាប់អតិថិជន។ ដោយសារតែនាងកំពុងសិក្សាផ្នែករចនាក្រាហ្វិចអ្នកគ្រប់គ្រងហាងបានលើកទឹកចិត្តធីតាឱ្យប្រើជំនាញរបស់នាងដោយការរចនាខិត្ដបណ្ណផ្សព្វផ្សាយមួយចំនួនសម្រាប់ក្រុមហ៊ុន ខូលស្ដូន គ្រីមី ។ ធីតាបានណែនាំមិត្តភក្តិរបស់នាងឈ្មោះតារា ឲ្យចូលទៅកាន់គេហទំព័រ www.bongpheak.com ដើម្បីដាក់ពាក្យស្នើសុំការងារ ហើយពេលនេះគាត់ក៏ទទួលបានការងារធ្វើនៅទីតាំង បឹងកេងកង១ របស់ ខូលស្ដូន គ្រីមីផងដែរ។ ធីតាបាននិយាយថា​ បងភ័ក្រ​ បានធ្វើឱ្យក្តីសុបិន្តរបស់នាងក្លាយជាការពិត។ ធីតានិងតារា​ នឹងណែនាំពីទំព័រហ្វេសប៊ុកនិងគេហទំព័រការងារ​ បងភ័ក្រទៅកាន់មិត្តភក្តិនិងសាច់ញាតិរបស់ពួកគេនៅពេលពួកគេស្វែងរកការងារ។ * ឈ្មោះត្រូវបានផ្លាស់ប្តូរដើម្បីការពារសិទ្ធិឯកជន។  
New content is available, please refresh.