របៀបបង្កើតប្រវត្តិរូបដ៏ល្អបំផុត!

នៅពេលដែលអ្នកដាក់ពាក្យស្នើរសុំការងារមួយ ប្រវត្តិរូបអាចធ្វើឲ្យអ្នកទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន, ដូច្នេះអ្នកត្រូវធ្វើឲ្យប្រាកដថាប្រវត្តិរូបរបស់អ្នកបានផ្តល់ការចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុន។ សូមធ្វើតាមការណែនាំខាងក្រោមនេះដើម្បីបង្កើតប្រវត្តិរូបដែលល្អជាងមុននិងបង្កើននូវឱកាសរបស់អ្នកក្នុងការទទួលបានការអញ្ជើញទៅធ្វើការសម្ភាសន៍

អ្វីដែលត្រូវធ្វើ

  • យល់ពីព័ត៌មានការងារដោយភ្ជាប់ទៅនិងព័ត៌មានក្នុងប្រវត្តិរូបរបស់អ្នក។ បង្កើតប្រវត្តិរូបដ៏ត្រឹមត្រូវមួយសម្រាប់ការងារដែលអ្នកបានដាក់ពាក្យ​ គឺផ្តោតទៅលើព័ត៌មានដែលអ្នកមាននិងជៀសវាងផ្តោតលើព័ត៌មានដែលមិនពាក់ព័ន្ធការងារ
  • បន្ថែមការចាប់អារម្មណ៍ ជាមួយនិងទម្រង់ដ៏ស្អាតមួយនៃប្រវត្តិរូបរបស់អ្នកដែលមើលទៅងាយយល់បានលឿនបំផុត
  • ជៀងវាងកំហុសនៃ​អរក្ខរាវិរុទ្ធ, សូមសួរអ្នកណាម្នាក់ឲ្យជួយកែតម្រូវអក្ខរាវិរុទ្ធ
  • មានការស្មោះត្រង់
  • ដាក់ព័ត៌មានលំអិតសម្រាប់ទំនាក់ទំនងនៅក្នុងប្រវត្តិរូប, ធ្វើឲ្យប្រាកដថាអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកមើលទៅគឺមានវិជ្ជាជីវៈ
  • បន្ថែមរូបភាពដ៏ល្អមួយនៅក្នុងប្រវត្តិរូប
  • បញ្ចូលព័ត៌មានដោយដាក់កាលបរិច្ឆេទរបៀបបញ្ច្រាស,ដែលមានន័យថាត្រូវដាក់កាលបរិច្ឆេទចុងក្រោយបំផុតសម្រាប់ព័ត៌មាននៃការសិក្សា និងបទពិសោធន៍ការងារចុងក្រោយដោយដាក់នៅលើគេបង្អស់
  • ប្រសិនបើអ្នកមានបទពិសោធន៍តិចតួច ឬគ្មាន អ្នកអាចបញ្ចូលនូវការងារមួយចំនួនដែលជាជំនាញរបស់អ្នក ដែលតែងតែធ្វើនៅក្នុងពេលសិក្សា,​សកម្មភាពផ្សេងៗ និងនៅពេលធ្វើការស្ម័គ្រចិត្តជាដើម
  • បង្ហាញបុគ្គលិកលក្ខណៈផ្ទាល់របស់អ្នក, ដែលអ្នកអាចបញ្ចូលនូវសកម្មភាពដែលទាក់ទងនិងចំណូលចិត្តឬសកម្មភាពកំសាន្តរបស់អ្នក
  • រក្សាទុកឯកសារបស់អ្នកជាភីឌីអេហ្វ ដូច្នេះវាអាចជៀសវាងការប្រែប្រួលឯកសារដោយចៃដន្យ។ សូមបង្កើតឈ្មោះឯកសាររបស់អ្នកដោយប្រុងប្រយ័ត្ន
  • តែងតែធ្វើបច្ចុប្បន្នភាពប្រវតិ្តរូបរបស់អ្នកជានិច្ច

អ្វីដែលមិនត្រូវធ្វើ

  • រៀបចំប្រវត្តិរូបលើសពី៣ទំព័រ
  • ដាក់បញ្ចូលព័ត៌មានដែលកំប្លែង, ប្រវត្តិរូបគឺមិនមែនជាកន្លែងសម្រាប់កំប្លែងឬក៏ការធ្វើឲ្យមើលទៅ«គួរឲ្យស្រឡាញ់»​
  • កុំភ្លេចស្នើអ្នកណាម្នាក់ឲ្យជួយត្រួតពិនិត្យមើលប្រវត្តិរូប ដើម្បីធ្វើឲ្យប្រាកដថាប្រវត្តិរូបរបស់អ្នកគឺសរសេរបានល្អ និងមានប្លង់ឬទម្រង់ដែលល្អមួយ
New content is available, please refresh.