ប្រវត្តិ​ផ្ទាល់​របស់​ ណាវ​ លី​ហ៊ន​

ការ​ស្វែងរក​ការងារ​តាមរយៈ​ បង​ភ័ក្រ

ភោជនីយដ្ឋាន​ហាហ្គារ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខណ្ឌ​ដូនពេញ​, សង្កាត់​វត្ត​ភ្នំ​។​ ម្ចាស់​ភោជនីយដ្ឋាន​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ប្រើ​សេវា​ការងារ​បង​ភក្រ័​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ស្វែងរក​បុគ្គលិក​ កម្រិតទាប​និង​គ្មាន​ជំនាញ​ ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​លើ​គេហទំព័រ​។​ អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​បាន​ចាប់អារម្មណ៍​លើ​សេវាកម្ម​ការងារ​របស់​បង​ភក្រ័​ដែល​ជា​សេវាកម្ម​ការងារ​ថ្មី​ដែល​ជួយ​ក្រុមហ៊ុន​ប្រកាស​ការងារ​ដើម្បី​ជ្រើសរើស​បុគ្គលិក​ដែល​គ្មាន​ជំនាញ​និង​មាន​ជំនាញ​ក​ម្រិត​ទាប​ទៅ​បម្រើ​​ការងារ​ក្នុង​ភោជនីយដ្ឋាន​របស់​គាត់​។​ អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​មាន​ប្រសាសន៍​ថា​ នៅ​ពេល​គាត់​បង្ហោះ​ការ​ប្រកាស​ការងារ​នៅ​លើ​គេហទំពរ័​ Bongpheak​ លោក​បាន​ទទួល​បេក្ខជន​ចំនួន​ជាង​ ៣០​ នាក់​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ ២២​ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦​ និង​ថ្ងៃ​ទី​ ១៣​ ខែ​ធ្នូ​ឆ្នាំ​ ២០១៦​ ។ គាត់​អាច​មើល​ព័ត៌មាន​របស់​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ ដោយ​មាន​ការ​បង្ហាញ​ បទ​ពិសោធន៍​ការងារ​ និង​ព័ត៌មាន​ទំនាក់​ទំនង​នៅ​កាន់​បេក្ខជន​។​ គាត់​មាន​ប្រសាសន៍​ថា​ បង​ភក្រ័​គឺ​ជា​គេហទំព័រ​ដែល​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ដាក់​ពាក្យស្នើរ​សុំ​ និង​ប្រកាស​ការងារ​ នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​ទទួល​បាន​បេក្ខជន​ជា​ច្រើន​ដែល​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​គាត់​។​ ដូច​គ្នា​នេះ​ផង​, ដែរ​គាត់​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ជ្រើសរើស​ ឬ​ឆែក​មើល​ពត៌មាន​បេក្ខជន​បម្រើ​ការងារ​នៅ​កន្លែង​គាត់​។​

ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​

ណាវ​ លី​ហ៊ន​ កំពុង​តែ​បម្រើ​ការងារ​ជា​អ្នក​លក់​និង​អ្នក​គិត​លុយ​នៅ​ភោជនីយដ្ឋាន​ហាហ្គារ​ នាង​ទទួល​បាន​ និង​រក​ការងារ​ធ្វើ​តាមរយៈ​សេវា​បងភក្រ័​​។​ ណាវ​ លី​ហ៊ន​ មក​ពី​ស្រុក​ចំការ​លើ​,​ ភូមិ​ស្វាយ​ទៀប​, ខេត្ត​កំពង់​ចាម​។​​ នាង​មាន​អាយុ ​២៤​ ឆ្នាំ​។​ នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​ ហើយ​មាន​បទពិសោធន៍​ផ្នែក​គណនេយ្យ​ ៦​ ខែ​ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ណាវ​ លី​ហ៊ន​ បាន​ប្រាប់​ទៅ​ក្រុម​ការងារ​បង​ភក្រ័​ថា​ គាត់​ព្យាយាម​ដាក់​ពាក្យ​សុំ​ការងារ​ប្រហែល​ ៤០​ ឬ​ ៥០​ ដង​ទៅ​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ តាមរយៈ​គេហទំព័រ​ការងារ​ដ៏​ពេញ​និយម​នៅ​កម្ពុជា​។​ ប៉ុន្តែ​នាង​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ទាំង​នោះ​មួយ​សោះ​។​ ទោះបី​ជា​នាង​ជា​គណនេយ្យករ​ក៏​ដោ​យ​ ក៏​នាង​បាន​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ការងារ​ជា​ច្រើន​ដូច​ជា​អ្នក​លក់​, អ្នក​ផ្តល់​ពត៌មាន​, គណនេយ្យករ​, អ្នក​តំណាង​ផ្នែក​សេវាកម្ម​ និង​តួ​នាទី​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ ការ​ស្វែង​រក​ការងារ​ល្អ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​និង​លក្ខខណ្ឌ​ការ​ងារ​​ពិត​ជា​លំបាក​ណាស់​សម្រាប់​នាង​ចាប់​តាំង​ពី​នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្មីៗ​។​ នាង​ចាប់​ផ្តើម​ធុញ​ថប់​ និង​ស្រេ្តស​ បន្ទាប់​ពី​ការ​ដាក់​ពាក្យ​ការងារ​របស់​នាង​ជា​ច្រើន​ ត្រូវ​បាន​បរាជ័យ​។​ នាង​បាន​និយាយ​ថា​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​នៅ​ក្នុង​គេហទំព័រ​ជា​ច្រើន​ផ្សេង​ទៀត​ វា​ពិត​ជា​ស្មុគ​ស្មាញ​ណាស់​ ហើយ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​បំពេញ​ទម្រង់​បែប​បទ​។​

ណាវ​ លី​ហ៊ន​ ទទួល​បាន​ការងារ​តាមរយៈ​ការ​ដាក់​ពាក្យ​ក្នុង​ គេហទំព័រ​ បង​ភ័ក្រ​

សំណាង​ល្អ​នៅ​ថ្ងៃ​ទី​ ០១​ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦​ នាង​បាន​រក​ឃើញ​ទំព័រ​ហ្វេសប៊ុក​របស់​បង​ភក្រ័​។​ នាង​បាន​ចូល​ទំព័រ​នោះ​ភ្លាមៗ​ បន្ទាប់​មក​នាង​បាន​ទៅ​ចុច​លើ​គេហទំព័រ​ www.bongpheak.com​ ដើម្បី​មើល​ឃើញ​រាល់​ការងារ​ដែល​មាន​ទាំង​អស់​ក្នុង​បង​ភក្រ័​។​ ពេល​នោះ​នាង​បាន​ឃើញ​ភោជនីយដ្ឋាន​ហាហ្គា​រ​ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ខណ្ឌ​ដូនពេញ​, សង្កាត់​វត្ត​ភ្នំ​ប្រកាស​ជ្រើស​រើស​ អ្នក​លក់​, រួច​គាត់​ ចំណាយ​ពេល​តែ​ ២​នាទី​ប៉ុណ្ណោះ​ សម្រាប់​ដាក់​ពាក្យ​ ស្នើ​សុំ​ការងារ​តាម​សេវា​បង​ភក្រ័​។​ នាង​និយាយ​ថា​សេវា​បង​ភក្រ័​ គឺ​ ពិត​ជា​ងាយ​ស្រួល​ជាង​សេវាកម្ម​ដទៃ​ទៀត​​ ទាំង​ការ​ចូល​ប្រើ​ ហើយ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ធ្វើ​ក្នុង​គេហទំព័រ​ បង​ភក្រ័​ ។​ បន្ទាប់​ពី​២​សប្តាហ៍​ មក​នាង​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​ដើម្បី​ណាត់​ថ្ងៃ​សំ​ភាសន៍​នាង​។​ នាង​បាន​បន្ថែម​ទៀត​ថា​នាង​បាន​ដាក់​ពាក្យ​សុំ​ការងារ​នៅ​ថ្ងៃ​ទី​ ១​ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦​ នាង​ត្រូវ​បាន​គេ​សម្ភាស​នៅ​ថ្ងៃ​ទី ​៤​ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦​​ ហើយ​នាង​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ធ្នូ​ឆ្នាំ​ ២០១៦​ ។​ បច្ចុប្បន្ន​នេះ​នាង​កំពុង​ធ្វើ​ការ​បញ្ជា​ទិញ​ និង​លក់​ភេសជ្ជៈ​នៅ​ភោជនីយដ្ឋាន​ហាហ្គារ​។​ នាង​និយាយ​ថា​វា​ជា​បរិយាកាស​ល្អ​ និង​មាន​លក្ខខណ្ឌ​​ការងារ​ល្អ​ ជាង​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​នាង​ធ្លាប់​ធ្វើ​ពី​មុន​។​ លើស​ពី​នេះ​ទៀត​នាង​ បាន​ចែក​រំលែក​ទំព័រ​ហ្វេសប៊ុក​និង​ វេប​សាយ​របស់​បងភក្រ័​ទៅ​មិត្ត​របស់​គាត់​ដែល​​កំពុង​ស្វែង​រក​ការងារ​ធ្វើ​។​

ក្រុម​ការងារ​បង​ភក្រ័​បាន​ផ្តល់​ដំបូន្មាន​ល្អ​ៗ​ និង​ជួយ​ផ្តល់​ចម្លើយ​ដល់​នាង​តាមរយៈ​ទូរស័ព្ទ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​ នាង​បាន​ណែនាំ​មិត្ត​របស់​នាង​ឲ្យ​ប្រើ​សេវាកម្ម​ការងារ​បង​ភក្រ័​ ព្រោះ​សេវាកម្ម​ការងារ​ បង​ភក្រ័​ជួយ​ឱ្យ​នាង​ទទួល​បាន​ការងារ​ធ្វើ​។​ នាង​បាន​និយាយ​ថា​នាង​នឹង​នៅ​តែ​ប្រើ​សេវាកម្ម​​ស្វែង​​រក​​ការងារ​របស់​បង​ភក្រ័​បន្ត​ទៀត​ ក្នុង​ពេល​អនាគត​បើសិន​ជា​នាង​ត្រូវ​ការ​រក​ការងារ​ឬ​ផ្លាស់​ប្តូរ​ការងារ​ថ្មី​។​

New content is available, please refresh.